សម្បកគ្រាប់ខាងក្នុងកាហ្វេជាអាហារបំប៉នសម្រាប់គោក្របីយកទឹកដោ
Terbit
2024-12-18អត្ថបទនេះសង្ខេបពីការស្រាវជ្រាវរបស់អេកូ ដែលផលិតឡើងដោយ Boonsong Thansrithong, Abram J. Bicksler, និង Patrick J. Trail ។
បុគ្គលិកអេកូអាស៊ីបានធ្វើការស្រាវជ្រាវនេះ ដោយមានគោលបំណងសំខាន់ក្នុងការជំនួសផ្នែកមួយនៃសមាសធាតុជាតិសរសៃដែលបានទិញនៅក្នុងចំណីគោយកទឹកដោះ ជាមួយនឹងម្សៅកាហ្វេដោយឥតគិតថ្លៃ និងវាយតម្លៃផលប៉ះពាល់របស់វាទៅលើការផលិតទឹកដោះគោ។ ការស្រាវជ្រាវរបស់យើង គឺពាក់ព័ន្ធនឹងតំបន់ដែលសម្បកគ្រាប់ខាងក្នុង (parchment) កាហ្វេមិនមានតម្រូវការខ្ពស់ ហើយអាចទទួលបានដោយមិនគិតថ្លៃ។ កសិករដែលចាប់អារម្មណ៍លើជម្រើសចំណីនេះ ត្រូវតែគិតពីពេលវេលា កម្លាំងពលកម្ម និងថ្លៃដឹកជញ្ជូនដែលទាក់ទងនឹងការប្រើប្រាស់ធនធានកាហ្វេ។