អំពីធនាគារគ្រាប់ពូជពិភពលោករបស់អេកូ
គ្រាប់ពូជបន្ថែមអាចរកបានសំរាប់អ្នកដែលកំពុងធ្វើការនៅអាស៊ីតាមរយះ ធនាគារគ្រាប់ពូជរបស់អេកូអាស៊ី
គោលដៅរបស់ធនាគារគ្រាប់ពូជពិភពលោករបស់អេកូគឺជាការបំរើក្នុងនាមជាធនធានសំរាប់អ្នកធ្វើការអភិវឌ្ឍន៍ដែលមានឆន្ទះចង់ពិសោធន៍ដំណាំមិនសូវបានប្រើប្រាស់ដោយសារពួកគេធ្វើការដើម្បីកែលម្អរជីវិតកសិករខ្នាតតូច។ ធនគាគ្រាប់ពូជរក្សាការប្រមូលគ្រាប់ពូជដែលពិបាករកដែលដុះលូតលាស់ក្រោមលក្ខ័ណ្ឌលូតលាស់ដែលជាញឹកញាប់ពិបាកនៅតំបន់ត្រូពិកនិងអនុត្រូពិក។
គ្រាប់ពូជសាកល្បងសំរាប់អ្នកធ្វើការអភិវឌ្ឍន៍
ធនាគារគ្រាប់ពូជផ្តល់កញ្ចប់គ្រាប់ពូជគំរូតូចៗដល់អ្នកដែលកំពុងធ្វើការក្នុងនាមអ្នកក្រីក្រក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ គ្រាប់ពូជសាកល្បងអាចត្រូវបានប្រើប្រាស់សំរាប់ការវាយតំលៃពូជថ្មីៗដែលអាចជួយផ្តល់លក្ខណះចំរុះដល់ជំរើសដំណាំអាហារ។បង្កើនជីជាតិដី ផ្តល់ផលិតផលកសិកម្មដ៏មានប្រយោជន៍និងបង្កើតប្រាក់ចំណូលសំរាប់កសិករខ្នាតតូច។
អ្នកធ្វើការអភិវឌ្ឍន៍ដ៏សកម្មដែលជសមាជិករបស់សហគមន៍អេកូ ប្រហែលជាស្នើរសុំដល់ទៅ១០កញ្ចប់ក្នុងមួយឆ្នាំដោយមិនបង់ប្រាក់។ បុគ្គលដែលមានគុណសម្បត្តិអាចចុះឈ្មោះសំរាប់សមាជិកភាពដោយមិនបាច់បង់ប្រាក់បាន។ បើអ្នកមិនបានធ្វើអោយមានគុណសម្បត្តិជា “អ្នកធ្វើកាអភិវឌ្ឍន៍ដ៏សកម្ម” សេវាកម្មគ្រាប់ពូជត្រូវបានផ្តល់ជូនតាមរយះសមាជិកភាព “ប្រាក់បង់ជាលក្ខណះបុគ្គល” ក្នុងតំលៃដ៏តិចតួច។
មុនពេលអ្នកកុម្ម៉ង់គ្រាប់ពូជសំរាប់ការពិសោធន៍
រហូតដល់ទៅ១០កញ្ចប់នៃគ្រាប់ពូជគំរូអាចរកបានដោយមិនគិតថ្លៃសំរាប់អ្នកធ្នើការអភិវឌ្ឍន៍ដែលសកម្មពេញមួយឆ្នាំ។ដើម្បីស្វែងយល់ថាតើអ្នកមានគុណសម្បត្តិហើយរឺនៅហើយទទួលបាន “លេខកូដផ្សព្វផ្សាយ”សំរាប់ប្រើពេលអ្នកចុះឈ្មោះសំរាប់ការបញ្ជារទិញរបស់អ្នក សូមបំពេញទំរង់នេះ។ សូមបញ្ជារទិញគ្រប់ទាំង១០កញ្ចប់ក្នុងពេលតែមួយដើម្បីសន្សំការរៀបចំនិងតំលៃដឹកជញ្ជូន។បើអ្នកបញ្ជារទិញលើសពីមួយកញ្ចប់នៃពូជណាមួយ យើងសូមរក្សាសិទ្ធិក្នុងការកំណត់ការបញ្ជារទិញអោយត្រឹមមួយកញ្ចប់ដោយផ្អែកលើការផ្គត់ផ្គង់របស់យើង។សូមដឹងថាការឆ្លើយតបចំពោះការស្នើរសុំរបស់អ្នកសំរាប់លេខកូដផ្សព្វផ្សាយប្រហែលជាមានការឆ្លើយតបតែក្នុងអំឡុងពេលម៉ោងការងារតែប៉ុណ្ណោះ (៨ព្រឹកដល់ម៉ោង៥ល្ងាច ពីថ្ងៃច័ន្ទដល់សុក្រ)
កត់ចំណាំ: សូមយល់ថាប្រទេសខ្លះតម្រូវអោយមានការអនុញ្ញាតិ្តនាំចូល ហើយនិង/ រឺក៏វញ្ញបណប័ត្រនាំចូល ដើម្បីអនុញ្ញាតិ្តយកគ្រាប់ពូជចូលក្នុងប្រទេស។ បើអ្នកចង់បានគ្រាប់ពូជរបស់អ្នកផ្ញើរទៅប្រទេសដែលមានតម្រូវការដូចនេះ គឺអ្នកត្រូវទទួលខុសត្រូវសំរាប់ការចាយវាយលើឯកសារទាំងនេះដែរ។ ប្រទេសនៅប៉ែកអឺរ៉ុបភាគច្រើននិងជាច្រើននៅអាមេរិកកណ្តាល មានច្បាប់នាំចូលតឹងរឹងណាស់។ បើអ្នកមិនច្បាស់ចំពោះច្បាប់នាំមូលរបស់ប្រទេសអ្នកទេ ចូរសួរមន្ទីរកសិកម្មរបស់អ្នក។ យើងអាចទទួលបានវិញ្ញាបណប័ត្រ Phytosanitary បើអ្នកត្រូវការវា វាមានតំលៃ ៦១ដុល្លាអាមេរិក។ សូមអ៊ីម៉ែលមកយើងប្រសិនបើអ្នកមិនច្បាស់លាស់ចំពោះបទបញ្ញាតិ្តនាំចូលរបស់ប្រទេសអ្នកទេ។
ការណែនាំពីការកុម្ម៉ង់
- សូមស្វែងលើបណ្តាញ បញ្ជីរណែនាំធនាគារគ្រាប់ពូជពិភពលោករបស់អេកូ សំរាប់របស់ដែលអ្នកចង់ពិសោធន៍
- សូមដាក់ដល់ទៅ១០ប្រភេទនៃពូជក្នុងរថរបស់អ្នក (សូមកុំលើសពីមួយកញ្ចប់សំរាប់មួយពូជ)
- នៅកន្លែងចាកចេញ: សូមបញ្ចូលលេខកូដផ្សព្វផ្សាយដែលអ្នកទទួលបានពីអេកូ (ដើម្បីទទួលស្នើរលេខកូដ សូមបំពេញទំរង់នេះហើយបុគ្គលអេកូននឹងធ្វើការឆ្លើយតប)
- សំរាប់ជាប្រយោជន៍ដល់អ្នកធ្វើការអភិវឌ្ឍន៍ដែលសកម្ម ក្នុងករណីខ្លះ អ្នកអាចនឹងចង់បញ្ជារទិញគ្រាប់ពូជប្រពៃណីយ៍ហើយត្រូវចំណាយថវិការដែរ។
- ដាក់ស្នើរការបញ្ជារទិញរបស់អ្នក។ការបញ្ជារទិញជាទូទៅនឹងត្រូវបានផ្ញើរជូនក្នុងរយះពេល២សប្តាហ៍
កំពុងស្វែងរកជំនួយ?
អេកូនផ្តល់ជូនគ្រាបពូជជាច្រើននៃដំណាំអាហារដែលអាចប្រើប្រាស់បានដែលអានដុះលូតលាស់បានល្អក្រោមលក្ខ័ណ្ឌនៃការលូតលាស់ដ៏លំបាក។ ជាច្រើននៃពូជទាំងនេះប្រហែលជាថ្មីសំរាប់អ្នក យើងនៅទីនេះដើម្បីជួយអ្នកក្នុងការរើសពូជដែលសមបំផុតទៅនឹងតម្រូវការនិងតំបន់របស់អ្នក។