Published

2020-04-08

ដកស្រង់​ចេញ​ពី​របាយការណ៍​របស់ Patrick Trail – ECHO Asia

នៅពេល​ដែល​ខ្ញុំ​ដើរ​ក្នុង​កសិដ្ឋាន​ជាមួយនឹង​លោក Tuntun នៅ​តំបន់​ជនបទ​នៃ​ប្រទេស​មីយ៉ានម៉ា ខ្ញុំ​មិន​ជួយ​អ្វី​បាន​ក្រៅ​តែ​ពី​ការញញឹម​ដោយសារ​តែ​គាត់​បាន​បង្ហាញ​ខ្ញុំ​ប្រកប​ដោយ​មោទនភាព​អំពី​ធ្យូងជីវសាស្ត្រ​(ដែល​ផលិត​ពី​រុក្ខជាតិ​សម្រាប់​ប្រើ​លើ​ដី​ដើម្បី​បំបាត់​ឧស្ម័ន​កាបូនិក​ពី​ក្នុង​បរិយាកាស)​ដែល​ឥឡូវនេះ​គាត់​កំពុង​ផលិត និង​ប្រើប្រាស់​ជា​ល្បាយ​នៅក្នុង​ផើង​សម្រាប់​កូនឈើ​ហូប​ផ្លែ​របស់​គាត់។ ជំនួសឲ្យ​ការដុត ឥឡូវនេះ​គាត់​បំប្លែង​វត្ថុធាតុដើម​ជា​កាកសំណល់​សរីរាង្គ​របស់គាត់​ពី​កសិដ្ឋាន​ឲ្យ​ទៅជា​ប្រភព​ធនធាន​ដ៏​មាន​តម្លៃ​មួយ​ប្រភេទ​ដែល​គេ​អាច​ប្រើប្រាស់​ដើម្បី​បង្កបង្កើន​ផល​ដំណាំ (ជំនួសឲ្យ​ការបាត់បង់​ឧស្ម័ន​កាបូនិក​របស់​គាត់​ចូល​ទៅ​ក្នុង​បរិយាកាស​តាមរយៈ​ផ្សែង។

 

រយៈពេល​ប្រហែល​ជា​មួយ​ឆ្នាំ​កន្លង​ទៅ លោក Tuntun បាន​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​ការសន្សំ​គ្រាប់ពូជ​នៅ​ពីយិនអូល្វីន (Pyin Oo Lwin) និង​បាន​សិក្សា​ស្វែងយល់​អំពី​របៀប​ផលិត​ធ្យូងជីវសាស្ត្រ​នៅក្នុង​​វគ្គ​មួយ​ក្នុង​ចំណោម​បណ្ដា​វគ្គសិក្សា​សាមញ្ញៗ​ទាំងអស់។ ភ្លាមៗ​នោះ គាត់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​ព្យាយាម​សាកល្បង​ធ្វើ​វា​ដោយ​ខ្លួន​គាត់​ដែល​សម្រេចបាន​ជោគជ័យ​យ៉ាង​ខ្លាំង​រហូត​មក​ដល់​ពេល​នេះ។ ឥឡូវនេះ លោក Tuntun ក៏​បាន​បង្កើត​ទំព័រ Facebook មួយ​ដែល​គាត់​ចែករំលែក​ព័ត៌មាន​អំពី​បច្ចេកទេស​កសិកម្ម​របស់គាត់​ជាមួយនឹង​កសិករ​និយាយ​ភាសា​ភូមា​ផ្សេងៗទៀត ដោយ​ពន្យល់​អំពី​ការប្រកបមុខការ ឬ​វិជ្ជាជីវៈ​ដូចជា​បញ្ហា​បង្កើត​ធ្យូង​ជីវសាស្ត្រ​នៅ​ក្នុង​ចំណោម​ពួកគេ!

 

Thaung Si and TunTun

លោក​ថោង​ស៊ឺ [Thaung Si] (ខាង​ឆ្វេង) និង​លោក​ទុន​ទុន [Tuntun] (ខាងស្ដាំ) កំពុងបង្ហាញ​អំពី​គ្រាប់​សណ្ដែក​បារាំង​ដែល​បាន​មក​ពី​ធនាគារ/ជង្រុក​គ្រប់ពូជ​របស់ ECHO Asia និង​ឥឡូវនេះ​កំពុង​ត្រូវ​បាន​គេ​ដាំដុះ​ដើម្បី​ផ្គត់ផ្គង់​ដល់​ធនាគារ/ជង្រុក​គ្រាប់ពូជ​នៅ​ទីនោះ​ក្នុង​ប្រទេស​មីយ៉ានម៉ា។

បញ្ហា​រឿងរ៉ាវ​ដ៏​ច្រើន​ដែល​បាន​កើតឡើង​នៅ​ទីនេះ ផ្ដើម​ចេញ​មក​ពី​ដៃគូ​សំខាន់​របស់​គាត់​នៅ​តំបន់​នេះ គឺ​លោក Thaung Si។ ដោយសារ​តែ​ជា​មិត្ត​ដ៏យូរលង់​ម្នាក់ និង​ជា​ដៃគូ​របស់ ECHO Asia លោក Thaung Si បាន​ចូលរួម​ជាមួយ​ពួកយើង​នៅក្នុង​ព្រឹត្តិការណ៍/កម្មវិធី​បណ្ដុះបណ្ដាល​នានា​នៅ​ក្នុង​ឱកាស​ជាច្រើន ហើយ​ពួកយើង​បាន​សិក្សា​ស្វែងយល់​យ៉ាងច្រើន​ពី​គាត់​ដែរ។ កាលពី​បី​ឆ្នាំ​កន្លង​ទៅ គាត់​បាន​បង្កើត​ធនាគារ/ជង្រុក​គ្រាប់ពូជ​សហគមន៍​មួយ​នៅកន្លែងសិក្សា​សាសនវិទ្យា​គ្រិស្ត​នៅ​លីស៊ឺ (Lisu)។ តាមរយៈ​ធនាគារ/ជង្រុក​គ្រាប់ពូជ​របស់គាត់ គាត់​បង្រៀន​របៀបធ្វើ​កសិកម្ម និង​សួនដំណាំ​ដល់​សិស្ស ហើយ​រហូតមកដល់ពេល​មាន​ឥទ្ធិពល​ខ្លាំង​មួយ​លើ​ជីវភាព​របស់​មនុស្ស​ជាច្រើន ដោយ​ការសាបព្រួស​គ្រាប់ពូជ​ជា​ច្រើន​ប្រភេទ​ផ្សេងៗគ្នា។ វា​បាន​ស្ថិត​នៅ​ទីនេះ​ឯង​ដែល​លោក​ទុនទុន (Tuntun) និង​កសិករ​តាម​មូលដ្ឋាន​ផ្សេង និង​អ្នកចូលរួម​រៀនសូត្រ​ប្រមាណ​ជា​ជិត​មួយរយ​នាក់​បាន​ទទួល​នូវ​ការបណ្ដុះបណ្ដាល​អំពី​ការផលិត​ធ្យូង​ជីវសាស្ត្រ និង​បច្ចេកទេស​ផ្សេងៗ​ទៀត​កាល​ពី​ឆ្នាំ​ទៅ ហើយ​លោក​ថោ​ងស៊ឺ (Thaung Si) តាមដាន​ការអនុវត្ត​របស់​ពួកគេ​ជាទៀងទាត់។

សហគមន៏ ECHO មាន​ដៃគូ​ជាច្រើន​ដែល​មាន​ការប្ដេជ្ញាចិត្ត​ដូចជា​លោក​ថោង​ស៊ឺ (Thaunag Si) នៅ​ទូទាំង​តំបន់ និង​ជុំវិញ​ពិភពលោក។ ដៃគូ​ទាំងនេះ (នៅពេល​ទទួលបាន​ការបំពាក់សម្ភារបរិក្ខារ​ត្រឹមត្រូវ) មាន​សមត្ថភាព​ចំពោះ​ការបំពាក់​សម្ភារបរិក្ខារឲ្យ​ដល់​មនុស្ស​ដ៏ច្រើន​ថែមទៀត!