អំពីធនាគារគ្រាប់ពូជរបស់អេកូអាស៊ី
Seed bank targets food security in Asia
គោលដៅរបស់ធនាគារគ្រាប់ពូជរបស់អេកូអាស៊ីគឺបំរើជាធនធានសំរាប់អ្នកធ្វើការអភិវឌ្ឍន៍នៅក្នុងអាស៊ីដែលប្រាថ្នាសាកល្បងនិងពិសោធន៍ដំណាំដែលមិនសូវបានប្រើប្រាស់ព្រោះពួកគេធ្វើការដើម្បីលើកកំពស់ជីវិត្តរបស់អ្នកក្រីក្រ។ធនាគារគ្រាប់ពូជរក្សាការប្រមូលគ្រាប់ពូជដែលពិបាករកដែលអាចដុះលូតលាស់បានក្រោមលក្ខណ្ឌលូតលាស់ដ៏លំបាកនៅក្នុងតំបន់ត្រូពិកនិងអនុត្រូពិកដែលយើងគិតថាមានប្រយោជន៍សំរាប់អាស៊ី។
តាមរយះធនាគារគ្រាប់ពូជរបស់អេកូអាស៊ី សមាជិកបណ្តាញអាចទទួលបានទាំងកញ្ចប់គ្រាប់ពូជគំរូដោយឥតគិតថ្លៃរឺអាចទិញគ្រាប់ពូជដែលបានជ្រើសរើសតាមការបញ្ជារទិញចំនួនបរិមាណច្រើន។ សំរាប់ព័ត៌មានបន្ថែមទាក់ទងនឹងគ្រាប់ពូជដែលបានផ្តល់អោយថ្មីៗ សូមមើលសៀវភៅណែនាំគ្រាប់ពូជអេកូអាស៊ី។.
សូមកត់ចំណាំ:
គ្រាប់ពូជពីធនាគារគ្រាប់ពូជអេកូអាស៊ីអាចដឹកជញ្ជូនផ្ញើរបានតែអាស័យដ្ឋាននៅក្នុងតំបន់អាស៊ីតែប៉ុណ្ណោះ។ សំរាប់សមាជិកដែលកំពុងធ្វើការនៅខាងក្រៅតំបន់អាស៊ី សូមបញ្ជារទិញតាមរយះធនាគារគ្រាប់ពូជសកលរបស់អេកូ
គ្រាប់ពូជកញ្ចប់សំរាប់ពិសោធន៍ដោយមិនគិតថ្លៃ
គ្រាប់ពូជកញ្ចប់តូចៗជាគំរូគឺអាចរកបានដោយមិនគិតថ្លៃដល់អ្នកណាដែលកំពុងធ្វើការនៅក្នុងរឺក្នុងនាមជាអ្នកក្រីក្រ។ គ្រាប់ពូជពិសោធន៍នេះជួយអ្នកធ្វើការអភិវឌ្ឍន៍ហើយនិងកសិករអោយវាយតំលៃពីពូជថ្មីៗដែលអាចជួយកាត់បន្ថយភាពក្រីក្រ កែលំអរគុណភាពដី ហើយនិងបង្កើតចំណូលក្នុងតំបន់កន្លែងដែលកសិកម្មជួបការលំបាក។
រហូតដល់ទៅ១០ប្រភេទនៃគ្រាប់ពូជគំរូអាចទទួលបានរៀងរាល់ឆ្នាំអោយដល់អ្នកធ្វើការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី។
ការកុម្ម៉ង់គ្រាប់ពូជសំរាប់ការពិសោធន៍សាកល្បងដោយមិនគិតថ្លៃ
ការណែនាំសំរាប់ការកុម្ម៉ង់គ្រាប់ពូជគំរូដោយមិនគិតថ្លៃ
- សូមស្រាវជ្រាវតាមឃ្លាំងលើបណ្តាញ គ្រាប់ពូជអេកូអាស៊ី សំរាប់ទំនិញរបស់ពិសេសជាក់លាក់មួយ
- សូមជ្រើសរើសទំនិញដែលបានកំណត់ (សូមច្បាស់លាស់ថាពូជមួយណាដែលអ្នកចង់បាន)
- កំណត់បង្ហាញអាស័យដ្ឋានសំរាប់ផ្ញើររបស់កុម្ម៉ង់របស់អ្នកនិងអាស័យដ្ឋានអ៊ីម៉ែល-ផ្ទះ ការងារឬកន្លែងណាមួយដែលអ្នកជ្រើសរើសយក!
- ចំនួនអតិបរមានៃកញ្ចប់គ្រាប់ពូជឥតគិតថ្លៃដែលអ្នកអាចកុម្ម៉ង់បានគឺដប់(១០)ក្នុងមួយឆ្នាំ ហើយនឹងមិនមានលើសពីមួយ(១)សំរាប់ពូជនីមួយៗឡើយ។
- សូមកត់ចំណាំឃ្លាំងអនឡាញដែលអាចត្រូវបានប្រើប្រាស់ត្រឹមតែការកុម្ម៉ង់គ្រាប់ពូជសំរាប់ការពិសោធន៍សាកល្បងដោយឥតគិតថ្លៃតែប៉ុណ្ណោះ។
- លេខកូដផ្សព្វផ្សាយសំរាប់គ្រាប់ពូជឥតគិតថ្លៃគឺ “គ្រាប់ពូជអាស៊ីឥតគិតថ្លៃ "FreeAsiaSeeds."
- បន្ទាប់ពីការដាក់ស្នើរការកុម្ម៉ង់គ្រាប់ពូជរបស់អ្នកហើយ បុគ្គលិកអេកូអាស៊ីរបស់យើងនិងឆ្លើយតបដោយអ៊ីម៉ែលដើម្បីបញ្ជាក់ពីសិទ្ធិទទួលបានរបស់អ្នកសំរាប់គ្រាប់ពូជដោយឥតគិតថ្លៃ។
ការទិញគ្រាប់ពូជបន្ថែម
នៅពេលសមាជិកបណ្តាញបានទទួលចំនួនកំរិត១០កញ្ចប់ប្រចាំឆ្នាំ ពួកគេអាចទិញកញ្ចប់គំរូបន្ថែមទៀត។ អេកូអាស៊ីក៏បានរៀបចំចំនួនច្រើនថែមទៀតដែរដែលអាចរកបានពូជជាច្រើនដែលប្រហែលត្រូវការចំនួនដែលច្រើនជាងកញ្ចប់គំរូឬក៏មិនអាចទទួលបានក្នុងតំបន់មួយចំនួន។
តំលៃសំរាប់គ្រាប់ពូជ(ការដឹកជញ្ជូន/ការប្រគល់ជូនបានបញ្ចូលគ្នារួចហើយ)
- គ្រប់កញ្ចប់គ្រាប់ពូជគំរូទាំងអស់ពីធនាគារគ្រាប់ពូជអេកូអាស៊ី ទៅកាន់តំបន់នានានៅអាស៊ីគឺ ៣ដុល្លា
- កញ្ចប់ ១០០ក្រាម (នីមួយៗ) ៦ដុល្លា/ក្នុងតំបន់អាស៊ី ៤ដុល្លា/នៅក្នុងប្រទេសថៃ ៣ដុល្លា/មកយកដល់ការិយាល័យ។
- កញ្ចប់ ៥០០ក្រាម (នីមួយៗ) ១២ដុល្លា/ក្នុងតំបន់អាស៊ី ៦ដុល្លា/នៅក្នុងប្រទេសថៃ ៤ដុល្លា/មកយកដល់ការិយាល័យ។
- កញ្ចប់ ១គីឡូក្រាម (នីមួយៗ) ២៤ដុល្លា/ក្នុងតំបន់អាស៊ី ១២ដុល្លា/នៅក្នុងប្រទេសថៃ ៨ដុល្លា/មកយកដល់ការិយាល័យ។
- កញ្ចប់ ១គីឡូក្រាមនៃរុក្ខជាតិម្រុំ ១០០ដុល្លា/ក្នុងតំបន់អាស៊ី ៨០ដុល្លា/នៅក្នុងប្រទេសថៃ ៧៥ដុល្លា/មកយកដល់ការិយាល័យ
ការណែនាំនៃការកុម្ម៉ង់គ្រាប់ពូជកញ្ចប់បន្ថែមហើយនិងគ្រាប់ពូជក្នុងទំហំច្រើន
- សូមពិគ្រោះជាមួយសៀវភៅនែនាំធនាគារគ្រាប់ពូជអេកូអាស៊ី សំរាប់ព័ត៌មានបន្ថែមទាក់ទងនឹងពូជដែលអាចរកបាន
- ដោយប្រើសំណុំបែបបទ សម្រាប់ការ ទិញ គ្រាប់ពូជ នៅតំបន់អាស៊ី អេកូ កំណត់អាសយដ្ឋាន សំបុត្ររួម គោលបំណង របស់អ្នកហើយ ត្រូវប្រាកដថា ដើម្បីរួមបញ្ចូល អាសយដ្ឋាន អ៊ីមែលរបស់អ្នក។
- រមូរតាមរយៈ សំណុំបែបបទ ដើម្បីធ្វើឱ្យ ជម្រើស របស់អ្នក ( ការបញ្ជាទិញ ភាគច្រើន គឺមាន នៅចុងបញ្ចប់នៃ សំណុំបែបបទ នេះ) ។
- សូមជ្រើសរើសយករបស់ដែលកំណត់ទុក (សូមប្រាកដក្នុងចិត្តថាអ្នកចង់កុម្ម៉ង់គ្រាប់ពូជមួយណា)
- បន្ទាប់ពីការកុម្ម៉ង់របស់អ្នកត្រូវបានដាក់ស្នើរហើយ បុគ្គលិកអេកូនឹងគណនាថ្លៃចំណាយរបស់អ្នកសរុប ហើយនឹងផ្ញើរវិក័យប័ត្រសំរាប់ការចំណាយរបស់អ្នកតាមរយះការចំណាយតាមអ៊ិនធឺណែត។
- របស់អ្នកត្រូវបានទទួលហើយ ការកុម្ម៉ង់របស់អ្នកនឹងត្រូវបានបំពេញនិងផ្ញើរជូន**
*សូមធ្វើការកត់ចំណាំថា ការកុម្ម៉ង់របស់អ្នកនឹងត្រូវបានបំពេញដោយមានមូលដ្ឋានលើ មកមុនបានទទួលមុន។ ការទទួលបានគ្រាប់ពូជផ្អែកលើការផលិតនៅពេលឥឡូវនេះ។ តំលៃឈ្នួលជួយទូទាត់ថ្លៃនៃការផលិតគ្រាប់ពូជ ការកែច្នៃ ការវេចខ្ចប់និងការផ្ញើរ។
*ធនាគារគ្រាប់ពូជអេកូអាស៊ីនឹងមិនទទួលខុសត្រូវសំរាប់វិញ្ញាបណប័ត្រ phytosanitary ឬការអនុញ្ញាតិ្តការនាំចូលក្នុងករណីជាច្រើន។ អតិថិជនដែលទទួលបានគ្រាប់ពូជក្រៅពីប្រទេសថៃ នឹងមានការយល់ដឹងស្រដៀងគ្នានឹងគោលនយោបាយរបស់ប្រទេសនោះ ទាក់ទងនឹងការនាំចូលនៃរុក្ខជាតិពីបរទេសនិងសំភារះគ្រាប់ពូជ។
**សំរាប់ការកុម្ម៉ង់ក្នុងប្រទេសថៃ គ្រាប់ពូជនឹងត្រូវបានផ្ញើរតាមរយះ សេវាកម្មកញ្ចប់យ៉ាងទៀងទាត់តែប៉ុណ្ណោះ (ប្រហែលជា១-៧ ថ្ងៃពាណិជ្ជកម្ម ដោយមិនរាប់បញ្ចូលទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សំរាកទេ)។ សំរាប់ការកុម្ម៉ង់នៅក្នុងផ្នែកដទៃទៀតនៃតំបន់អាស៊ី គ្រាប់ពូជនឹងត្រូវបានផ្ញើរតាមអាកាសចរណ៍តែប៉ុណ្ណោះ (ប្រហែលជា៧-១៤ថ្ងៃពាណិជ្ជកម្ម ដោយមិនរាប់បញ្ចូលទាំងថ្ងៃចុងសប្តាប៍ និងថ្ងៃឈប់សំរាកទេ)។