សេចក្ដីប្រកាសព័ត៌មានសង្ខេបដែលផ្ដោតលើបទពិសោធន៍របស់សមាជិក ECHOcommunity: លោក ទុនទុន (Tuntun) និង ថោងស៊ី (Thaung Si) 2020-04-08

ដកស្រង់ចេញពីរបាយការណ៍របស់ Patrick Trail – ECHO Asia
នៅពេលដែលខ្ញុំដើរក្នុងកសិដ្ឋានជាមួយនឹងលោក Tuntun នៅតំបន់ជនបទនៃប្រទេសមីយ៉ានម៉ា ខ្ញុំមិនជួយអ្វីបានក្រៅតែពីការញញឹមដោយសារតែគាត់បានបង្ហាញខ្ញុំប្រកបដោយមោទនភាពអំពីធ្យូងជីវសាស្ត្រ(ដែលផលិតពីរុក្ខជាតិសម្រាប់ប្រើលើដីដើម្បីបំបាត់ឧស្ម័នកាបូនិកពីក្នុងបរិយាកាស)ដែលឥឡូវនេះគាត់កំពុងផលិត និងប្រើប្រាស់ជាល្បាយនៅក្នុងផើងសម្រាប់កូនឈើហូបផ្លែរបស់គាត់។ ជំនួសឲ្យការដុត ឥឡូវនេះគាត់បំប្លែងវត្ថុធាតុដើមជាកាកសំណល់សរីរាង្គរបស់គាត់ពីកសិដ្ឋានឲ្យទៅជាប្រភពធនធានដ៏មានតម្លៃមួយប្រភេទដែលគេអាចប្រើប្រាស់ដើម្បីបង្កបង្កើនផលដំណាំ (ជំនួសឲ្យការបាត់បង់ឧស្ម័នកាបូនិករបស់គាត់ចូលទៅក្នុងបរិយាកាសតាមរយៈផ្សែង។
រយៈពេលប្រហែលជាមួយឆ្នាំកន្លងទៅ លោក Tuntun បានចូលរួមក្នុងសិក្ខាសាលាមួយស្ដីពីការសន្សំគ្រាប់ពូជនៅពីយិនអូល្វីន (Pyin Oo Lwin) និងបានសិក្សាស្វែងយល់អំពីរបៀបផលិតធ្យូងជីវសាស្ត្រនៅក្នុងវគ្គមួយក្នុងចំណោមបណ្ដាវគ្គសិក្សាសាមញ្ញៗទាំងអស់។ ភ្លាមៗនោះ គាត់បានវិលត្រឡប់ទៅផ្ទះវិញ ហើយបានព្យាយាមសាកល្បងធ្វើវាដោយខ្លួនគាត់ដែលសម្រេចបានជោគជ័យយ៉ាងខ្លាំងរហូតមកដល់ពេលនេះ។ ឥឡូវនេះ លោក Tuntun ក៏បានបង្កើតទំព័រ Facebook មួយដែលគាត់ចែករំលែកព័ត៌មានអំពីបច្ចេកទេសកសិកម្មរបស់គាត់ជាមួយនឹងកសិករនិយាយភាសាភូមាផ្សេងៗទៀត ដោយពន្យល់អំពីការប្រកបមុខការ ឬវិជ្ជាជីវៈដូចជាបញ្ហាបង្កើតធ្យូងជីវសាស្ត្រនៅក្នុងចំណោមពួកគេ!

លោកថោងស៊ឺ [Thaung Si] (ខាងឆ្វេង) និងលោកទុនទុន [Tuntun] (ខាងស្ដាំ) កំពុងបង្ហាញអំពីគ្រាប់សណ្ដែកបារាំងដែលបានមកពីធនាគារ/ជង្រុកគ្រប់ពូជរបស់ ECHO Asia និងឥឡូវនេះកំពុងត្រូវបានគេដាំដុះដើម្បីផ្គត់ផ្គង់ដល់ធនាគារ/ជង្រុកគ្រាប់ពូជនៅទីនោះក្នុងប្រទេសមីយ៉ានម៉ា។
បញ្ហារឿងរ៉ាវដ៏ច្រើនដែលបានកើតឡើងនៅទីនេះ ផ្ដើមចេញមកពីដៃគូសំខាន់របស់គាត់នៅតំបន់នេះ គឺលោក Thaung Si។ ដោយសារតែជាមិត្តដ៏យូរលង់ម្នាក់ និងជាដៃគូរបស់ ECHO Asia លោក Thaung Si បានចូលរួមជាមួយពួកយើងនៅក្នុងព្រឹត្តិការណ៍/កម្មវិធីបណ្ដុះបណ្ដាលនានានៅក្នុងឱកាសជាច្រើន ហើយពួកយើងបានសិក្សាស្វែងយល់យ៉ាងច្រើនពីគាត់ដែរ។ កាលពីបីឆ្នាំកន្លងទៅ គាត់បានបង្កើតធនាគារ/ជង្រុកគ្រាប់ពូជសហគមន៍មួយនៅកន្លែងសិក្សាសាសនវិទ្យាគ្រិស្តនៅលីស៊ឺ (Lisu)។ តាមរយៈធនាគារ/ជង្រុកគ្រាប់ពូជរបស់គាត់ គាត់បង្រៀនរបៀបធ្វើកសិកម្ម និងសួនដំណាំដល់សិស្ស ហើយរហូតមកដល់ពេលមានឥទ្ធិពលខ្លាំងមួយលើជីវភាពរបស់មនុស្សជាច្រើន ដោយការសាបព្រួសគ្រាប់ពូជជាច្រើនប្រភេទផ្សេងៗគ្នា។ វាបានស្ថិតនៅទីនេះឯងដែលលោកទុនទុន (Tuntun) និងកសិករតាមមូលដ្ឋានផ្សេង និងអ្នកចូលរួមរៀនសូត្រប្រមាណជាជិតមួយរយនាក់បានទទួលនូវការបណ្ដុះបណ្ដាលអំពីការផលិតធ្យូងជីវសាស្ត្រ និងបច្ចេកទេសផ្សេងៗទៀតកាលពីឆ្នាំទៅ ហើយលោកថោងស៊ឺ (Thaung Si) តាមដានការអនុវត្តរបស់ពួកគេជាទៀងទាត់។
សហគមន៏ ECHO មានដៃគូជាច្រើនដែលមានការប្ដេជ្ញាចិត្តដូចជាលោកថោងស៊ឺ (Thaunag Si) នៅទូទាំងតំបន់ និងជុំវិញពិភពលោក។ ដៃគូទាំងនេះ (នៅពេលទទួលបានការបំពាក់សម្ភារបរិក្ខារត្រឹមត្រូវ) មានសមត្ថភាពចំពោះការបំពាក់សម្ភារបរិក្ខារឲ្យដល់មនុស្សដ៏ច្រើនថែមទៀត!