By: Stacy Reader and Tim Motis


ពិសោធន៍សាកល្បងចម្អិនរុក្ខជាតិឆាយ៉ា

ឆាយាស្លឹករបស់ដំណាំត្រូពិច ដូចជា ឆាយា (Cnidoscolus aconitifolius) និងដំឡូងមី (Manihot esculenta) មានផ្ទុកសារធាតុ cyanogenic glycosides ដែលជាសារធាតុពុល ដែលបញ្ចេញអាស៊ីត hydrocyanic (HCN សំដៅផងដែរថា ជា cyanide ឬអាស៊ីត prussic) នៅពេលដែលកោសិកាត្រូវបានកំទេច។ ការទទួលទានរុក្ខជាតិទាំងនេះដោយមិនចម្អិនវា អាចបណ្តាលឱ្យមានការពុលដោយសារធាតុ cyanide ជាមួយនឹងឥទ្ធិពលប្រែប្រួលអាស្រ័យលើកម្រិត cyanide និងរយៈពេលដែលមនុស្ស ឬសត្វបានបរិភោគរុក្ខជាតិនោះ។ សន្លឹកព័ត៌មានពីអាជ្ញាធរសុវត្ថិភាពចំណីអាហារនូវែលសេឡង់ ពណ៌នាអំពី cyanogenic glycosides នៅក្នុងរុក្ខជាតិ និងឥទ្ធិពលរបស់វាទៅលើសុខភាពមនុស្ស។ ដើម្បីកំណត់ថា តើរុក្ខជាតិនេះមានសុវត្ថិភាពក្នុងការប្រើប្រាស់ ឬអត់ ការធ្វើតេស្តស្គ្រីន cyanide សាមញ្ញមួយ ដោយប្រើក្រដាស Cyantesmo គឺមានប្រយោជន៍ខ្លាំងណាស់។

ក្រដាស Cyantesmo អាច​ត្រូវ​កាត់​ជា​បន្ទះ​ខ្លី ហើយ​ដាក់​ក្នុង​ថង់​បិទជិត ឬ​ធុង​រួម​ជាមួយ​សម្ភារៈ​រុក្ខជាតិ ដើម្បី​រក​ឃើញ​វត្តមាន ឬ​អវត្តមាន​នៃ HCN ។ ប្រសិនបើក្រដាសប្រែទៅជាពណ៌ខៀវ មានន័យថា មានវត្តមាននៃ HCN។ ការផ្លាស់ប្តូរពណ៌ គឺមិនជាក់លាក់គ្រប់គ្រាន់ ដើម្បីបង្ហាញផ្នែកនានាក្នុងមួយលានផ្នែកបាននោះទេ ទោះយ៉ាងណាក៏ដោយ ការប្រមូលផ្តុំតិចតួចនៃ HCN នឹងបង្ហាញលទ្ធផលស្រមោលៗ ពណ៌ខៀវស្រាល ជាងការប្រមូលផ្តុំខ្ពស់ជាង។ សូមមើល EDN ១៣០ សម្រាប់ព័ត៌មានបន្ថែម អំពីរបៀបប្រើក្រដាសតេសស្ត Cyantesmo។

EDN 136 Figure 6

រូបទី ផ្នែករុក្ខជាតិ  ឆាយា​ ដែលបានហាន់ជាដុំៗ (ខាងលើ) និងការដាក់ថង់ (បាត)។ ចំណាំបន្ទះតេស្តសាកល្បង Cyantesmo ដែលដាក់ក្នុងថង់។ ប្រភព៖ Tim Motis និង Stacy Reader

នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ យើងបានរកឃើញថា វាត្រូវចំណាយពេលចម្អិនក្នុងចន្លោះពី ១៥ ទៅ ២០នាទី បន្ទាប់ម មិនអាចរកឃើញសារធាតុ HCN នៅក្នុងស្លឹកនៃរុក្ខជាតិ ឆាយា ទៀតទេ។ ចាប់តាំងពីពេលនោះមក ទីប្រឹក្សាបច្ចេកទេសអេកូអាស៊ី Karis Lotze បានកត់សម្គាល់ថា ទាំងទងស្លឹក និងដើមពណ៌បៃតង ក៏ត្រូវបានប្រើប្រាស់ក្នុងផ្នែកខ្លះនៃអាស៊ីផងដែរ។ គាត់បានសួរថា "តើសារធាតុ HCN មាននៅក្នុងទងស្លឹក និងដើមពណ៌បៃតងទេ? ហើយ​ប្រសិន​បើ​ដូច្នេះ តើ​ផ្នែកទាំង​នេះនៃ​រុក្ខជាតិ​​ត្រូវ​ស្ងោរ​យូរ​ប៉ុណ្ណា​ ទើប​អាច​ប្រើ​បាន​ដោយ​សុវត្ថិភាព?

ដើម្បីឆ្លើយសំណួររបស់ Karis យើងបានធ្វើការសាកល្បងម្ដងទៀតនៅឆ្នាំ២០១៥ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ជាមួយនឹងការបន្ថែមទងស្លឹក ដើមពណ៌បៃតង និងឫសនៃរុក្ខជាតិ ឆាយា​​។ (ឫសមិនត្រូវបានគេប្រើប្រាស់ ឬណែនាំអោយប្រើប្រាស់ជាទូទៅនោះទេ ប៉ុន្តែយើងបានបញ្ចូលវា ដើម្បីស្វែងយល់ពីការបែងចែករុក្ខជាតិនៃសារធាតុ cyanogenic glycosides ទូទាំងជាលិការុក្ខជាតិ។)​ ៨០ក្រាមមួយៗ នៃស្លឹកស្រស់ ទងស្លឹក និងដើមពណ៌បៃតងរបស់រុក្ខជាតិ ឆាយា ឆាយាត្រូវបានកាប់ចិញ្ច្រាំ និងដាក់ក្នុងថង់មានខ្នាតរង្វាស់ ដូចដែលបានបង្ហាញក្នុងរូបទី។ ដោយសារបរិមាណមានកំណត់ មានតែទម្ងន់ ៤០ក្រាមនៃឫសស្រស់រុក្ខជាតិ ឆាយា ប៉ុណ្ណោះដែលត្រូវបានកាប់ និងប្រើប្រាស់។

ដើម្បីកំណត់ថា តើផ្នែកនីមួយៗត្រូវដាំឱ្យពុះរយៈពេលប៉ុន្មាននាទី ទើបអាចទទួលទានបានដោយសុវត្ថិភាពនោះ ៨០ក្រាមនៃស្លឹក ៨០ក្រាមនៃទងស្លឹក និង៨០ក្រាមនៃដើមពណ៌បៃតង ត្រូវបានដាំឱ្យពុះដាច់ដោយឡែកពីគ្នាក្នុងទឹកមួយលីត្រក្នុងរយៈពេល ១០, ១៥ និង ២០នាទីរៀងៗខ្លួន។ សំណាកឫស ឆាយា ចំនួន ៤០ក្រាមត្រូវបានដាំឱ្យពុះក្នុងទឹកកន្លះលីត្រ សម្រាប់ចន្លោះពេលនីមួយៗ។ ចំពោះការពុះយូរ ត្រូវបន្ថែមទឹកតាមការចាំបាច់ ដើម្បីរក្សាឫសឱ្យលិចក្នុងទឹក។ បន្ទាប់ពីឆ្អិន សំណាកត្រូវបានដាក់ក្នុងថង់ប្លាស្ទិច Ziploc® ជាមួយនឹងបន្ទះតេស្តសាកល្បង។

EDN 136 Figure 7

រូបទី លទ្ធផលនៃការពិសោធលើកទី កំណត់ពេលវេលាចម្អិនប្រកបដោយសុវត្ថិភាព សម្រាប់ ទងស្លឹង និងដើមនៃរុក្ខជាតិ ឆាយា​។ ឫសមិនត្រូវបានគេប្រើប្រាស់ទេ ប៉ុន្តែបង្ហាញពេលវេលាចម្អិនទាបសម្រាប់ការយកចេញនូវសមាសធាតុ cyanogenic​​​

លទ្ធផលដែលបានបង្ហាញក្នុងរូបទី បញ្ជាក់ពីពេលវេលាចម្អិនដោយសុវត្ថិភាព ដែលបានកំណត់ពីមុន គឺ ២០នាទី សម្រាប់ស្លឹករុក្ខជាតិ ឆាយា។ លទ្ធផលបង្ហាញថា ទងស្លឹក និងដើមបៃតង ក៏ត្រូវការពេលឆ្អិន ២០នាទីដែរ ដើម្បីកម្ចាត់សារធាតុ cyanogenic ចេញ។ ទោះបីជាឫសស្រស់បង្ហាញពីកំហាប់ខ្ពស់នៃការបញ្ចេញសារធាតុ HCN ក៏ដោយ ពេលវេលានៃការពុះរយៈពេល ១០នាទី បានកាត់បន្ថយសមាសធាតុ cyanogenic យ៉ាងច្រើននៅក្នុងឫស។

បុគ្គលិកអេកូមួយចំនួនបានផ្តល់អនុសាសន៍ឱ្យពិនិត្យមើលទឹកចម្អិននោះ ដើម្បីកំណត់ថា តើទឹកមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ដែរឬទេ បន្ទាប់ពីការចម្អិនរុក្ខជាតិ  ឆាយា រួច។ យើងបានធ្វើការសាកល្បងម្តងទៀត ដោយប្រើប្រាស់ស្លឹក ទងស្លឹក និងដើមបៃតងនៃរុក្ខជាតិ ឆាយា ៨០ក្រាម ដាំឱ្យពុះក្នុងទឹកមួយលីត្រ និងឫសឆាយា ៤០ក្រាម ក្នុងទឹកកន្លះលីត្រ។ បន្ទាប់ពីដាំឱ្យពុះរយៈពេល ២០នាទីដែលបានណែនាំដើម្បីយកសមាសធាតុ cyanogenic ចេញពីសម្ភារៈរុក្ខជាតិនីមួយៗ យើងនាំយកទឹកដែលនៅសល់ទៅរំពុះបន្ទាប់មកយកកំសៀវ/ឆ្នាំងចេញពីប្រភពកំដៅនោះ។ យើងបានកែសម្រួលគម្របដោយបន្ទះក្រដាស Cyantesmo ពីរបន្ទះ ដោយប្រើបន្ទះថ្លា ហើយដាក់វានៅលើកំសៀវ/ឆ្នាំង។ ក្រដាសត្រូវបានទុកនៅលើគម្របសម្រាប់រយៈពេល ១៧ម៉ោងមុនពេលពិនិត្យពណ៌។ លទ្ធផលបង្ហាញថា មានតែទឹកដែលប្រើសម្រាប់ចម្អិនស្លឹករុក្ខជាតិ ឆាយា ប៉ុណ្ណោះ ដែលនៅតែមានបរិមាណដាននៃសមាសធាតុ cyanogenic ។ សញ្ញា​ដាន​នេះ​អាច​មក​ពី​សំណល់​ស្លឹក​ដែល​ជាប់​នឹងកំសៀវ/​ឆ្នាំង។

ឯកសារយោង

Ravindran, V., E.T. Kornegay and A.S.B. Rajaguru. 1987. Influence of processing methods and storage time on the cyanide potential of cassava leaf meal. Animal Feed Science and Technology 17(4):227-234.

Cite as:

Reader, S. and T. Motis 2017. Do all parts of a chaya plant contain hydrocyanic acid?. ECHO Development Notes no. 136